រឿង​ ​សូផាត

សង្ខេបរឿង​

លោកសួនជាចៅហ្វាយស្រុកមួយរូបនៅស្រុកសេរីសោភ័ណ។អ្នកស្រុកទាំងពួង ដឹងថាលោកបានទៅលួចរួមរ័ក្សជាមួយស្ត្រីកំព្រាម្នាក់ឈ្មោះសូយា។ ក្រោយមក លោកត្រូវបានរាជការធំផ្លាស់លោកទៅក្រុងភ្នំពេញ។ លោកសួនមិនអាចនាំ នាងសូយាដែលមានផ្ទៃពោះទៅជាមួយដោយសារតែម្តាយលោកបានដណ្ដឹងកូន គេបញ្ចាំចិត្តរួចហើយ។ លោកបានទុកចិញ្ចៀនមួយវង់ឲ្យនាងសូយាហើយ សន្យាថានឹងវិលត្រឡប់ទៅរកនាងវិញ។ នាងសូយានៅស្រុកតែម្នាក់ឯង ក្រោយមកឆ្លងទន្លេបានកូនប្រុសឈ្មោះសូផាត។ ម្តាយកូនពីរនាក់រស់នៅយ៉ាង កំសត់ សូម្បីតែសំបុត្រមួយបន្ទាត់ពីលោកសួនក៏នាងមិនបានទទួលដែរ។ ពេល ដឹងថាលោកសួនមានប្រពន្ធថ្មី នាងក៏ចាប់ផ្តើមឈឺរហូតដល់ស្លាប់ ហើយកូននាង ត្រូវបានយកទៅដាក់ក្នុងវត្តពេលអាយុបានប្រាំបីឆ្នាំ។ លុះដល់អាយុបានដប់ពីរ ឆ្នាំ កុមារចាកចេញពីស្រុកទៅភ្នំពេញដើម្បីស្វែងរកឪពុកបង្កើតរបស់ខ្លួន។ ពេលទៅដល់ភ្នំពេញ សូផាតស្នាក់នៅក្នុងវត្តឧណ្ណាលោមហើយបានស្គាល់ក្មេង ម្នាក់ឈ្មោះណារិន។ ក្រោយមកឪពុកធម៌ណារិនយល់ព្រមឲ្យសូផាតស្នាក់នៅ ជាមួយ។ ថ្ងៃមួយក្រោយពេលសូផាតងូតទឹករួចភ្លេចចិញ្ចៀននៅក្នុងបន្ទប់ទឹក។ នាងម៉ានយ៉ានចូលទៅដល់បន្ទប់ទឹកក៏ប្រទះឃើញចិញ្ចៀននោះ ហើយប្រគល់ឲ្យ លោកឧកញ៉ា។ លោកក៏ជ្រាបដឹងថា សូផាតជាកូនបង្កើតរបស់ខ្លួន។ នាងអ៊ូរីជាកូនក្រមុំអ្នកជិតខាងចាប់អារម្មណ៍លើសូផាតរហូតដល់ទប់កេរ្តិ៍ជាស្តីពុំ បានក៏ឡើងទៅបន្ទប់សូផាតទាំងយប់ តែត្រូវបានសូផាតប្រាប់ឲ្យចាកចេញ។ នាងម៉ាយ៉ានប្រទះឃើញទិដ្ឋភាពបែបនេះក៏អស់សង្ឃឹមដែលខ្លួនបានចាប់ចិត្ត ទៅលើបុរសបែបនេះ។ នាងគេចវេសខ្លួនចេញពីសូផាតជាដរាប ហើយសូផាតក៏ នឹកក្នុងចិត្តថាគេប្រហែលជាធ្វើអ្វីឲ្យនាងទាស់ចិត្ត ហើយក៏សម្រេចចិត្តចាក ចេញពីផ្ទះនេះ។ ក្រោយពេលគ្រួសារលោកសួនដឹងថាសូផាតបានចាកចេញពី ផ្ទះ លោកក៏ចេញបញ្ជាឲ្យគេតាមរក ស្រាប់តែក្រុមនគរបាលរកឃើញសាកសព មួយដោយស្មានថាជាសូផាត។ ចំណែកឯសូផាតវិញបានទៅរស់នៅជាមួយ មេស្រុកសុខហើយប្តូរឈ្មោះខ្លួនទៅជាផនស៊ី។ ឯសំណាងជាកូនអ្នកមានក៏ បម្រុងនឹងចូលស្តីដណ្តឹងនាងម៉ានយ៉ាន។ ក្រោយមកនាងម៉ានយ៉ានបានទៅជួប នឹងសូផាតនៅផ្ទះមេស្រុកនោះដោយស្មានថាព្រលឹងខ្មោចសូផាតមកតាមរក នាង។ នៅថ្ងៃដែលនាងរៀបការ នាងលោតសម្លាប់ខ្លួននៅមាត់ទន្លេប៉ុន្តែត្រូវបាន អ្នកនេសាទជួយសង្គ្រោះ ពេលនោះហើយដែលសូផាតបានជួបនឹងនាងម៉ាន យ៉ានម្តងទៀត ហើយនាំគ្នាភៀសខ្លួនទៅខេត្តស្វាយរៀង។ ដោយសារតែសូផាត ធ្វើដំណើរត្រឡប់មកភ្នំពេញវិញជួបគ្រោះថ្នាក់ចរាចរណ៍ ហើយនាងម៉ានយ៉ាន ធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរនៅឯខេត្ត អ្នកទាំងពីរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅឯ ភ្នំពេញ ហើយជួបគ្នាដោយចៃដន្យនៅទីនោះ។ ទីបំផុតលោកសួនបានរកឃើញ អ្នកទាំងពីរវិញ ហើយរៀបចំពិធីអាពាហ៍ពិពាហ៍ឲ្យពួកគេទៅតាមប្រពៃណី ហើយ រស់នៅជួបជុំគ្រួសារយ៉ាងសុខសាន្តចាប់ពីពេលនោះមក។

ត្រឡប់​ទៅវិញ